កម្មវិធីដ៏ពេញនិយមទាំង៥ សម្រាប់ធ្វើប្រូតូថាយ (Prototype) សម្រាប់ UI/UX Designer
កម្មវិធីដ៏ពេញនិយមទាំង5 សម្រាប់ធ្វើប្រូតូថាយ (Prototype) សម្រាប់ UI/UX Designer
កម្មវិធីទាំងនោះរូមមាន៖
1. Sketch
2. Balsamiq
3. Adobe XD
4. Invision
5. Justinmind
1. Sketch
Sketch គឺជាកម្មវិធីប្រើសម្រាប់រចនាវ៊ិចទ័រដែលមានភាពងាយស្រួលដល់ការរចនា interface របស់ទូរស័ព្ទ Android និង iOS បានលឿននិងច្បាស់។ ចំនុចពិសេសរបស់កម្មវិធី Sketch គឺអាចឪ្យ designer export elements ទៅឪ្យអ្នកសសេរកម្មវិធី (Developer) ទៅតាមគុណភាពនៃរូបភាពបាន។
- តម្លៃកម្មវិធី 99$ ក្នុងមួយឆ្នាំ
- ប្រើប្រាស់បានតែសម្រាប់ Mac user
សូមមើលឧទាហរណ៍ខាងក្រោម៖
Android resolution: mdpi, hdpi, xhdpi, xxhdpi, xxxhdpi
អានបន្ថែម៖
កំពូលវិបសាយសម្រាប់ទាញយក Material Icons ឥតគិតថ្លៃដ៏ពេញនិយមទាំង5 ក្នុងឆ្នាំ 2018តើ Internet of Things ជាអ្វី?
តើ Google One ជាអ្វី?
2. Balsamiq
Balsamiq គឺជាកម្មវិធីក្រាហ្វិកមួយដែលបង្កើតឡើងសម្រាប់គូស user interface, វេបសាយ, កម្មវិធីក៊ំព្យូទ័រ និងកម្មវិធីទូរស័ព្ទ។ កម្មវីធីនេះជួយដល់ designer ឪ្យមានភាពងាយស្រួលក្នុងការរចនា interface ដោយគ្រាន់តែទាញយកនូវ elements ឬរបស់ដែលមានស្រាប់យកមកដាក់។
- តម្លៃកម្មវិធី 89$ ក្នុងមួយឡាយសិន (license)
- អាចប្រើប្រាស់បានទាំង Mac user និង Window user
3. Adobe XD
Adobe XD (Adobe Experience Design) គឺជាផលិតផលថ្មីមួយដែលបង្កើតឡើងដោយក្រុមហ៊ុន Adobe ។ ដែលជាទូទៅ Graphic Designer មួយចំនួនធ្លាប់បានស្គាល់កម្មវិធីមួយចំនួនហើយដែលបង្កើតដោយក្រុមហ៊ុនមួយនេះដូចជា៖ Adobe Photoshop, Adobe Illustrator, Adobe InDesign ដែលសុទ្ធតែជាកម្មវិធីដ៏ពេញនិយមសម្រាប់ Designer ។ Adobe XD បង្កើតឡើងដោយផ្តោតទៅលើការរចនា២ប្រភេទគឺ ការ design interface និង ការ design គំរូ (prototype) ។
- តម្លៃកម្មវិធីឥតគិតថ្លៃ
- អាចប្រើប្រាស់បានទាំង Mac user និង Window user
តើអ្នកបានអានទេ?
4. Invision
Invision ជាប្រភេទ web based application សម្រាប់ធ្វើ interaction design ដែលធ្វើឪ្យការ design application បានកាន់តែរស់រវើក ហើយកម្មវិធីមួយនេះបានរួមបញ្ចូលជាមួយកម្មវិធី Sketch ដែលអាចឪ្យ designer export artboard ក្នុង Sketch ចូល Invision បាន។
- តម្លៃកម្មវិធីឥតគិតថ្លៃសម្រាប់ប្រើតែមួយ project
- អាចប្រើប្រាស់បានទាំង mac user និង window user
5. Justinmind
Justinmind ជាកម្មវិធី prototype មួយដែលមានសមត្ថភាព design បានទាំង website និង app (IOS & Android) ជាលក្ខណះ static និង clickable ឬ interaction ។ ដោយកម្មវិធីនេះមាន components ជាច្រើនសម្រាប់ឪ្យ designer ទាញយកមកប្រើប្រាស់បាន។
- ទាញយកមកប្រើប្រាស់ដោយឥតគិតថ្លៃ
- អាចប្រើប្រាស់បានទាំង Mac user និង Wndow user
តើអ្នកធ្លាប់ប្រើកម្មវិធីណាមួយខាងលើ ឬមានកម្មវិធីផ្សេង ដែលអ្នកចូលចិត្ត? អាចចែករំលែក ជាមតិខាងក្រោម!
No comments: