កម្មវិធីផែនទី Google បង្ហាញផ្ទាំង Explore លក្ខណៈថ្មី
កាលពីខែឧសភា កន្លងទៅនេះ ក្រុមការងារខាងផ្នែកផែនទីរបស់ Goole បានបង្ហាញចំនុចថ្មីៗ កម្មវិធីរបស់ខ្លួន ក្នុងសន្និសិទសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី ដែលមានឈ្មោះថា Google I/O ។ ហើយ ភាគច្រើននៃលក្ខណៈពិសេសទាំងនោះ ចាប់ផ្តើមចេញអោយប្រើប្រាស់ ទូទាំងពិភពលោក នៅថ្ងៃនេះ។ វាមាន ដូចជា៖
- រូបរាងថ្មីលើចំនុច សម្រាប់រុករក (Explore tab)៖ វាបង្ហាញឱ្យអ្នកនូវការណែនាំរហ័សសម្រាប់ភោជនីយដ្ឋាន បារនិងហាងកាហ្វេ នៅក្នុងតំបន់ណាមួយ ដែលអ្នកចាប់អារម្មណ៍។
- ចំនុចសម្រាប់អ្នក (For You)៖ វាជួយអ្នកឱ្យដឹងពីអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅក្នុងតំបន់ដែលអ្នកយកចិត្តទុកដាក់ មិនថានៅជិតផ្ទះ កន្លែងធ្វើការ ឬទីក្រុងដែលអ្នកបានទៅជាញឹកញាប់។
- ចំនុចដែលត្រូវជាមួយអ្នក (Your Match)៖ វាអាចជួយឱ្យអ្នកដឹងភ្លាមៗថាតើ Google គិតថាអ្នកនឹងរីករាយ ឬចូលចិត្តជាមួយនិងភោជនីយដ្ឋាន ឬអាជីវកម្ម ជាក់លាក់ណាមួយ។
ផែនទី Google នឹងក្លាយទៅជា ជំនួយបន្ថែម និងផ្ទាល់ខ្លួន ដោយភ្ជាប់ជាមួយ លក្ខណៈពិសេសថ្មីៗ ដែលអាចជួយអ្នកស្វែងយល់ នូវអ្វីដែលអ្នកត្រូវពិសារ ញ៉ាំ និងផ្សេងៗទៀត ។ល។ មិនថា អ្នកស្ថិតនៅទីណានោះឡើយ។
តើអ្នកបានអានទេ?
- តើ Google One ជាអ្វី?
- កម្មវិធីដ៏ពេញនិយមទាំង៥ សម្រាប់ធ្វើប្រូតូថាយ (Prototype) សម្រាប់ UI/UX Designer
- តើ Internet of Things ជាអ្វី?
No comments: