ធ្វើដូចម្តេចទៅ ទើបអាចស្តាប់វីដេអូ YouTube ក្នុង Background បាន?
អ្នករាល់គ្នាប្រហែលជាធ្លាប់គិតហើយថា តើអាចដែរឬទេ បើយើងចង់អោយ Youtube នៅតែដំណើរការបាន ខណៈពេលដែលយើងចង់បើក
កម្មវិធីណាមួយផ្សេងទៀតនៅលើទូរស័ព្ទ ថេបភ្លេត រឺ ហា្វបភ្លេតដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ឬ iOS។ ចម្លើយគឹ ប្រាកថជាមាន។ អ្វីដែលពិសេសនោះ អ្នកមិនចាំបាច់តម្លើងកម្មវិធីជំនួយ (Third-party app) អ្វីឡើយ គឺគ្រាន់តែមានកម្មវិធី Google Chrome តែប៉ុណ្ណោះ។ តោះនាំគ្នាទៅមើលជំហាននីមួយៗដូចខាងក្រោម៖
១. ចូលទៅកាន់ Youtube តាមរយៈ Google Chrome
២. ចុចទៅលើ ប៊ូតុងមានចំណុច៣ (Setting) ដែលស្ថិតនៅលើបង្អស់ជ្រុងខាងស្តាំ
៣. ចុចធីកលើ Desktop site បន្ទាប់មកវានឹងនាំអ្នកទៅកាន់ Youtube ក្នុងទម្រង់លើ PC
៤. ឥឡូវនេះ អ្នកអាចចាក់វីដេអូដែលអ្នកចង់ស្តាប់ រួចហើយចុចលើប៊ូតុង Home
តើអ្នកបានអានទេ?
៥. មកដល់ចំនុចនេះ អ្នកនឹងឃើញវីដេអូត្រូវបានឈប់។ ដើម្បីចាក់វីដេអូបន្ត ចំពោះអ្នកប្រើ Android ត្រូវអូសផ្ទាំង Notification ចុះក្រោម រីឯអ្នកប្រើ iOS ត្រូវអូសផ្ទាំង Control center ឡើងលើ រួចចុចលើប៊ូតុងចាក់បន្តជាការស្រេច។
ប្រភពៈ fossbytes.com
No comments: