ណែនាំអោយស្គាល់ Hacker ទាំង ៣ ក្រុម
តើ Hacker ជានរណា? Hacker ជាជនទាំងឡាយណា ដែលមានជំនាញខ្ពស់ខាងផ្នែកសរសេរកម្មវិធីកុំព្យូរទ័រ និងផ្នែកសុវត្ថិភាពកុំព្យូរទ័រ ដូចនេះពួកគេអាចស្វែងរកចំណុចខ្សោយនៃបណ្តាញកុំព្យូរទ័រ និងធ្វើការជ្រៀតចូលទៅបាន។ នៅពេលលឺ ឬនិយាយពាក្យថា Hacker មនុស្សភាគច្រើនប្រាកដជាគិតថា Hacker ជាជនអាក្រក់ ដែលចាំលួចយកព័ត៌មានរបស់បុគ្គលដទៃ។ ជាការពិតទៅ មិនមែនរាល់ Hacker ទាំងអស់សុទ្ធតែជាបុគ្គលអាក្រក់នោះទេ។ ដើម្បីចៀសវាងការយល់ច្រឡំ តោះនាំគ្នាទៅស្វែងយល់ពីក្រុម Hacker ទាំង ៣ ក្រុមសំខាន់ៗ
ដូចខាងក្រោម៖
1. Black Hat Hacker
Black Hat Hacker គឺជាជនល្មើសនៅលើបណ្តាញអិនធឺណែត។ ពួកគេជាបុគ្គលទុច្ចរិត ដែលប្រើប្រាស់ជំនាញរបស់ខ្លួន ដើម្បីកេងប្រវ័ញ្ចយកប្រយោជន៍ពីអ្នកដទៃដូចជា ការលួចយកព័ត៌មាន credit card, ការចូលទៅកាន់កាប់គណនីបណ្តាញសង្គម
ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃជាដើម។
តើអ្នកបានអានទេ?
គន្លឹះក្នុងការស្វែងរកព័ត៌មានអោយបានរហ័សទាន់ចិត្តនៅលើ Googleធ្វើដូចម្តេចទៅ ទើបអាចស្តាប់វីដេអូ YouTube ក្នុង Background បាន?
2. Grey Hat Hacker
Grey Hat Hacker គឺជាក្រុម Hacker ដែលស្ថិតនៅផ្លូវកណ្តាលរវាង Black Hat Hacker និង White Hat Hacker។ ជាធម្មតា ពួកគេព្យាយាមជ្រៀតចូលទៅកាន់បណ្តាញកុំព្យូរទ័ររបស់ស្ថាប័នណាមួយដោយគ្មានការអនុញ្ញាត ដើម្បីលាតត្រដាងនូវចំណុចខ្សោយនៃ
បណ្តាញកុំព្យូរទ័ររបស់ស្ថាប័ននោះតែប៉ុណ្ណោះ។ ពួកគេមិនមានបំណងចូលទៅលួចយកព៌ត័មានសម្ងាត់អ្វីឡើយ។
3. White Hat Hacker
White Hat Hacker គឺក្រុម Hackerដែលមានក្រមសីលធម៌ត្រឹមត្រូវ។ នៅតាមក្រុមហ៊ុន ឬស្ថាប័នធំៗ គេតែងមាន White Hat Hacker នៅពីក្រោយដើម្បីស្វែងរកចន្លោះប្រហោងក្នុងបណ្តាញកំព្យូរទ័រ និងជួយដោះស្រាយរាល់បញ្ហាទាក់ទឹងសុវត្ថិភាពកំព្យូរទ័រទៅដល់ក្រុមហ៊ុន ឬស្ថាប័ននោះ។
No comments: